@២០១៣-រក្សាសិទ្ធិគ្រប់យ៉ាងដោយអគ្គិសនីកម្ពុជា\នាយកដ្ឋាន ម.អ.ជ. |
$(function(){ $("#clock2").MyDigitClock({ fontSize:25, fontFamily:"Myriad Pro,Times New Roman,Verdana,Century gothic", fontColor: "#046bca", fontWeight:"bold", bAmPm:true, background:'#fff', bShowHeartBeat:false }); }); //function createCookie(name,value,days) { // if (days) { // var date = new Date(); // date.setTime(date.getTime()+(days*24*60*60*1000)); // var expires = "; expires="+date.toGMTString(); // } // else var expires = ""; // document.cookie = name+"="+value+expires+"; path=/"; // }
រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងរ៉ែ និងថាមពលបានកំណត់គោលដៅអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មជនបទ ដូចខាងក្រោម៖
១-ដល់ឆ្នាំ២០២០ ភូមិទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពផ្សេងៗ និង
២-ដល់ឆ្នាំ២០៣០ យ៉ាងហោច ៧០% នៃគ្រួសារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជានឹងមានអគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីបណ្ដាញជាតិប្រើប្រាស់។
អគ្គិសនីកម្ពុជាតាមរយៈនាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៅទីនេះ គឺដើម្បី៖ ១- ជួយដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទអាចទទួលបានការតភ្ជាប់ចរន្តអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយផ្តល់បា្រក់កម្ចីអនុគ្រោះគ្មានការបា្រក់ឲ្យគ្រួសារជនបទខ្ចីយកទៅតភ្ជាប់ចរន្តអគ្គិសនី ប្រើប្រាស់ ២- ជួយឲ្យគ្រួសារជនបទរស់នៅតំបន់ដាច់ស្រយាលដែលខ្សែបណ្ដាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ ៣- ជួយទុនដល់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារនៅជនបទអាចភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់តាមលទ្ធភាពរបស់ខ្លួន ៤- ជួយប្រជាពលរដ្ឋគ្រប់គ្រួសារទទួលបានអគ្គិសនីតម្លៃទាប ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី និង ៥- ផ្តល់ការផ្គត់ផ្គង់អគ្គិសនីតម្លៃទាបសម្រាប់បូមទឹកធ្វើកសិកម្ម។
នេះជាជំហានដ៏ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គិសនីកម្ពុជាក្នុងការរុញផ្លែផ្កានៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទ ដោយផ្តល់លទ្ធភាពឲ្យប្រជាជនក្រីក្រនៅតំបន់ជនបទកាន់តែច្រើនគ្រួសារមានអគ្គិសនីយកទៅប្រើប្រាស់សម្រាប់បំភ្លឺ ប្រកបរបរអាជីវកម្ម សិប្បកម្ម និងប្រើជាផលប្រយោជន៍ដទៃទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីជាផលប្រយោជន៍ទូទៅដល់សង្គមជាតិ។